Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៊ី គ្រោងប្តូរដ្ឋធានី ពីហ្សាការតា ទៅតំបន់មួយលើកោះ Borneo ចំណាយលុយជិត ៣៣ពាន់លានដុល្លារ (Video inside)

26-08-2019 14:50

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃចន្ទនេះ បានប្រកាសថា រដ្ឋធានីថ្មីនឹងត្រូវរើចេញពីហ្សាការតា ទៅកាន់តំបន់មួយដែលលាតសន្ធឹងនៅតំបន់ Penajam Paser ខាងជើង និង Kutai Kartanegara ស្ថិតនៅក្នុងខេត្ត Kalimantan ខាងកើត នៃកោះ Borneo។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

យោងតាម លោក Joko Widodo ការរើរដ្ឋធានីពីហ្សាការតា នឹងត្រូវចំណយអស់ប្រាក់ជាង ៣២.៧៩ពាន់លានដុល្លារ ដោយក្នុងនោះរដ្ឋជួយចេញ១៩ភាគរយ ហើយមូលនិធិដែលនៅសល់ គឺចេញដោយដៃគូរបស់រដ្ឋ និងការវិនិយោគឯកជន។

គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងហ្សាការតាមានប្រជាជនរស់នៅជាង ១០លាននាក់ ហើយបើតាម ការស្ទង់មតិមួយកាលពីឆ្នាំ២០១៦ ហ្សាការតាបានប្រឈមនឹងបញ្ហាកកស្ទះចរាចណ៍យ៉ាង អាក្រក់បំផុត ក្នុងចំណោមទីក្រុងធំៗដទៃទៀត នៅលើពិភពលោក។

មួយវិញទៀតនោះ យោងតាមការសិក្សាស្រាវជ្រាវ តំបន់មួយភាគធំរបស់ទីក្រុងនេះ អាចនឹងត្រូវជន់លិចទៅក្នុងសមុទ្រទាំងស្រុង នៅឆ្នាំ២០៥០ ខណៈតំបន់ភាគខាងជើង ទីក្រុងហ្សាការតា បានលិចជម្រៅ ២.៥ម៉ែត្រ ក្នុងអំឡុងពេល ១០ឆ្នាំកន្លងទៅនិងកំពុងបន្ត លិចចន្លោះពី ១-១៥សង់ទីម៉ែត្រជាមធ្យមក្នុងមួយឆ្នាំៗ៕