(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថានឹងមិន លើកលែងឱ្យជាដាច់ខាត ចំពោះប្រទេសទាំងឡាយណាដែលហ៊ានបើកការវាយប្រហារប្រឆាំងនឹង អ៊ីស្រាអែល ហើយទោះជាមិនបានបញ្ជាក់ចំៗឈ្មោះ តែគេដឹងថាលោកចង់សំដៅលើអ៊ីរ៉ងតែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

លោក Netanyahu ធ្វើការកត់សម្គាល់ខាងលើ កំឡុងពេលបំពេញទស្សនកិច្ចទៅកាន់តំបន់ Golan កាលពីចុងសប្ដាហ៍កន្លងទៅ។ ថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានគូសបញ្ជាក់ ដូច្នេះថា៖«ប្រទេសណាក៏ដោយ ឱ្យតែហ៊ានបើកការវាយប្រហារ ឬអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនត្រូវបាន ប្រើប្រាស់ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល នោះពួកគេនឹងមិនរួចឡើយ ហើយនឹងត្រូវជួបផលវិបាកយ៉ាង ធ្ងន់ធ្ងរ...ដូច្នេះបើនរណាម្នាក់ចង់សម្លាប់អ្នក អ្នកត្រូវតែសម្លាប់ពួកគេឱ្យបានមុន»

គួរបញ្ជាក់ថា ការព្រមានខាងលើរបស់លោក Netanyahu ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី យោធាអ៊ីស្រាអែល បានទទួលស្គាល់ថាខ្លួនបានបើកការវាយប្រហារលើមូលដ្ឋានយោធាជាច្រើនកន្លែង របស់កងកម្លាំងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដើម្បីបំផ្លាញផែនការវាយប្រហារដោយយន្ដហោះដ្រូនប្រឆាំង នឹងអ៊ីស្រាអែល៕