(ហ្សិនជិន)៖ ក្រុមហ៊ុន Huawei បានដាក់ដំណើរការជាផ្លូវការនូវ បន្ទះឈីបដែលមានប្រព័ន្ធដំណើរការ AI ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកគឺ Ascend 910 - ក៏ដូចជា computing framework ដែលអាចទ្រទ្រង់នូវគ្រប់តម្រូវការនៃ AI គឺ MindSpore ។
លោក Eric Xu ប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា“ យើងកំពុងបន្តការរីកចម្រើនប្រកបដោយស្ថេរភាពជាលំដាប់ ចាប់តាំងពីយើងបានប្រកាសពីយុទ្ធសាស្ត្រ AI របស់យើងកាលពីខែតុលាឆ្នាំមុន ។ អ្វីគ្រប់យ៉ាងកំពុងដំណើរការទៅមុខតាមផែនការ រាប់ពីការស្រាវជ្រាវនិងអភិវឌ្ឍន៍រហូតដល់ការដាក់ឱ្យដំណើរការផលិតផល។ យើងបានសន្យាចំពោះការបង្កើត AI ដ៏ពេញលេញហើយថ្ងៃនេះយើងបានផ្តល់ជូនជាមួយនឹងការដាក់ចេញនូវបន្ទះឈីប Ascend 910 និង MindSpore របស់យើង ។ នេះក៏ជាដំណាក់កាលថ្មីនៃយុទ្ធសាស្ត្រ AI របស់ Huawei ។ "
Ascend 910 គឺជាខួរក្បាលប្រភេទ AI ថ្មីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Huawei ដែលជាស៊េរីបន្ទះឈីប Ascend-Max ។ ក្រុមហ៊ុន Huawei បានប្រកាសពីលក្ខណៈពិសេសនៃបន្ទះឈីបនេះនៅក្នុងកម្មវិធី Huawei Connect ឆ្នាំ ២០១៨ ។ បន្ទាប់ពីមួយឆ្នាំនៃការអភិវឌ្ឍលទ្ធផលនៃការធ្វើតេស្ត បានបង្ហាញថាសមត្ថភាពរបស់បន្ទះឈីប Ascend 910 អាចឈានដល់គោលដៅតាមការរំពឹងទុក ថែមទាំងប្រើប្រាស់ថាមពលទាបជាងការរំពឹងទុកទៀតផង។
សម្រាប់ FP16) Ascend 910 ផ្តល់ជូន 256 TeraFLOPS ។ សម្រាប់ INT8 វាអាចផ្តល់ជូន 512 TeraOPS ។ បើទោះបីជាវាមានសមត្ថភាពមិនគួរឱ្យជឿក៏ដោយ តែការប្រើប្រាស់ថាមពលអតិបរិមារបស់ Ascend 910 គឺមានតែ 310W តែប៉ុណ្ណោះ គឺទាបជាងលក្ខណៈពិសេសដែលបានគ្រោងទុក (350W) ។
លោក Xu បានមានប្រសាសន៍ថា“ Ascend 910 អាចដំណើរការបានល្អប្រសើរជាងអ្វីដែលយើងរំពឹងទុកទៅទៀត” ។ " វាពិតជាមានសមត្ថភាពគណនាខ្លាំងជាងបន្ទះឈីបប្រព័ន្ធដំណើរការ AI ដទៃទៀតនៅក្នុងពិភពលោក។ "
ដោយឡែក AI computing frameworks ក៏ជាកត្តាសំខាន់ក្នុងការធ្វើឱ្យការអភិវឌ្ឍកម្មវិធី AI មានភាពងាយស្រួល ធ្វើឱ្យកម្មវិធី AI មានភាពទូលំទូលាយ និងធានាការពារឯកជនភាព។
នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បានប្រកាសគោលដៅអភិវឌ្ឍន៍ទាំងបីរបស់ខ្លួនសម្រាប់ AI computing frameworks ដែលមានដូចជា៖ ការអភិវឌ្ឍងាយស្រួល(easy development)ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព(efficient execution)និងអាចសម្របខ្លួនបានគ្រប់រូបភាពនៃតម្រូវការ( adaptable to all scenarios) ។
MindSpore បានបន្តវឌ្ឍនភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកគោលដៅទាំងនោះ។
តាមរយៈការច្នៃប្រឌិត framework ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃការសហការរវាង MindSpore និង Ascend ដំណោះស្រាយរបស់ក្រុមហ៊ុន Huawei អាចជួយអ្នកអភិវឌ្ឍន៍ឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាប្រឈមនៃ AI computing និងឆ្លើយតបទៅនិងតម្រូវការនៃភាពសម្បូរបែបនៃសមត្ថភាព computing សំរាប់កម្មវិធីផ្សេងៗគ្នា។ លទ្ធផលនេះធ្វើឱ្យការអនុវត្តកាន់តែរឹងមាំនិងការប្រតិបត្តិកាន់តែមានប្រសិទ្ធភាព។ បន្ថែមលើ Ascend processors នោះ MindSpore ក៏អាចធ្វើការជាមួយ GPUs CPUs ស៊ីភីយូនិង processors ផ្សេងទៀតផងដែរ។
នៅពេលណែនាំអំពី MindSpore លោក Xu បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ក្នុងការជួយកសាង AI ecosystem ដ៏រឹងមាំនិងរស់រវើកថែមទៀត។ MindSpore នឹងក្លាយជាប្រភពបើកចំហរ(open source)នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០។ យើងចង់ជំរុញឱ្យមានការសម្របម្រួលទៅលើ AI ឱ្យកាន់តែទូលំទូលាយនិងជួយអ្នកអភិវឌ្ឍន៍ឱ្យធ្វើអ្វីដែលពួកគេធ្វើឱ្យបានអស់សមត្ថភាពរបស់ពួកគេ។
ក្រុមហ៊ុន Huawei នឹងបន្តឆ្ពោះទៅមុខវិនិយោគលើប្រព័ន្ធដំណើរការ AI processors ដើម្បីផ្តល់សមត្ថភាពកុំព្យូទ័រដ៏រឹងមាំ តំលៃសមរម្យនិងអាចឆ្លើយតបទៅនឹងតំរូវការកាន់តែទូលំទូលាយ។
នៅចុងបញ្ចប់លោក Xu បានបន្ថែមទៀតថាក្រុមហ៊ុន Huawei នឹងបង្ហាញផលិតផល AI បន្ថែមទៀត នៅឯសន្និសិទរបស់ខ្លួនដែលមានឈ្មោះថា Huawei Connect 2019 ដែលនឹងប្រព្រឹត្តិទៅនៅចន្លោះថ្ងៃទី ១៨ និង ២០ ខែកញ្ញានៅទីក្រុងសៀងហៃ។ ក្រុមហ៊ុន Huawei កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ខ្លួនដើម្បីធ្វើឱ្យមាន AI ដែលភាពទូលំទូលាយ និងងាយស្រូល ហើយអាចជួយនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថលដល់មនុស្សគ្រប់រូបគេហដ្ឋាន និងស្ថាប័ន៕