Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩! (Photo inside)

21-08-2019 21:20

(ពិភពលោក)៖ នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុងប៉េកាំងប្រឆាំងជំទាស់យ៉ាងដាច់ខាត ទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកចំពោះការអនុម័តលក់ អាវុធទៅឲ្យកោះតៃវ៉ាន់ ហើយចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកណាដែលផ្គត់ផ្គង់អាវុធ ដល់កោះនោះថែមទៀត៕

២៖ ប្រភពពីកងទ័ពអាកាសចិនបានឲ្យដឹងនៅថ្ងៃពុធនេះថា យន្តហោះជាច្រើនគ្រឿងរបស់កងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានទៅដល់មូលដ្ឋានទ័ពអាកាសមួយនៅឯប្រទេសថៃ ដើម្បីធ្វើការហ្វឹកហាត់រួមគ្នាជាមួយកងទ័ពអាកាសថៃ៕

៣៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវឱ្យចិនអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំពីរ ព្រមទាំងគោរពសិទ្ធិរបស់ ក្រុមបាតុករក្នុងការធ្វើបាតុកម្មតវ៉ា។

៤៖ លោក ស៊ី ជិនពីង ក្នុងនាមអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែង ក្នុងការថែរក្សាមហាកំផែង ដែលជានិមិត្តរូបនៃប្រជាជាតិចិន៕

៥៖ មន្ត្រីជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកលោក រីយ៉ាន ម៉ាកខាធី (Ryan D. McCarthy) នាថ្ងៃអង្គារសប្តាហ៍ នេះបានឲ្យដឹងថា ក្រោយដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់ ការរីកសាយនៃអាវុធនុយក្លេអ៊ែរ INF ឥឡូវ ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលទៅលើការអភិវឌ្ឍ មីស៊ីលល្បឿនលឿនកម្រិត hypersonic (លឿនជាងល្បឿនសំឡេងចាប់ពី ០៥ដងឡើងទៅ) ដែលពីមុនគឺត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញា៕

៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេស ដាណឺម៉ាកហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីដាណឺម៉ាកផ្ទាល់អះអាងថាដែនដី Greenland មិនមែនទុកសម្រាប់លក់ឱ្យអាមេរិកនោះទេ៕