Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អំពាវនាវឲ្យថែរក្សាមហាកំផែង ដែលជានិមិត្តរូបនៃប្រជាជាតិចិន (Video inside)

21-08-2019 12:13

(ប៉េកាំង)៖ លោក ស៊ី ជិនពីង ក្នុងនាមអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែង ក្នុងការថែរក្សាមហាកំផែង ដែលជានិមិត្តរូបនៃប្រជាជាតិចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៩។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើការកត់សម្គាល់ខាងលើ នៅពេលលោកបានទៅទស្សនាប្រាសាទជាយុ (Jiayu Pass) ដែលជាផ្នែកមួយដ៏ល្បីល្បាញនៃមហាកំផែងចិន ដែលត្រូវបានសាងសង់នៅក្នុងសម័យរាជវង្សមីង ក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យរបស់លោក ទៅកាន់ខេត្តហ្គាន់ស៊ូភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះ។

គួរបញ្ជាក់ថា មហាកំផែងចិនគឺជាតឹកតាងនៃប្រវត្តិសាស្ត្រដ៏អស្ចារ្យ នៃអតីតមហាអំណាចចិន កាលពីអតីតកាល ហើយមហាកំផែងដែលមានអាយុកាលជាង ២ពាន់ឆ្នាំ និងមានប្រវែងសរុប ជាង ២១ពាន់គីឡូម៉ែត្រនេះ ត្រូវបានចាត់បញ្ចូលជាអច្ឆរិយៈវត្ថុមួយក្នុងចំណោម ៧ នៅលើពិភពលោក និងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនារាប់លាននាក់ នៅក្នុងមួយឆ្នាំៗ តួយ៉ាងកាលពីឆ្នាំ២០១៨ ភ្ញៀវទេសចរចំរុះជាតិសាសន៍សរុប ៩.៩លាននាក់ បានឡើងលេងមហាកំផែងចិន៕