(ស៊ីដនី)៖ អូស្រ្តាលីក្លាយជាអ្នកនាំចេញឥន្ធនៈហ្វូស៊ីលធំជាងគេទី០៣ គឺនៅក្រោយរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ចេញផ្សាយនាថ្ងៃចន្ទនេះ របស់កម្មវិធីស្រាវជ្រាវថាមពលនិងអាកាសធាតុនៃវិទ្យាស្ថានអូស្រ្តាលី ការនាំចេញធ្យូងថ្ម ឧស្ម័ន និងប្រេងរបស់ប្រទេសអូស្រ្តាលី គឺស្មើនឹង០៧ភាគរយនៃឥន្ធនៈហ្វូស៊ីល ដែលនាំចេញនៅទូទាំងពិភពលោក ហើយវាស្មើនឹង៧៤ភាគរយនៃការនាំចេញឥន្ធនៈហ្វូស៊ីលពីសហភាពអឺរ៉ុប។
គួរជម្រាបថា សម្រាប់ប្រទេសដទៃទៀតដែលនៅក្រោមអូស្រ្តាលី រួមមានសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី កាណាដា អ៊ីរ៉ាក់ និងអេមីរ៉ាត់អារ៉ាប់រួម៕