Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ (Photo inside)

16-08-2019 21:24

(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរអង់គ្លេស នៅតំបន់ Gibraltar សម្រេចដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace-1 វិញហើយ។

២៖ ផ្ទុះគ្រាប់បែកនៅប៉ាគីស្ថានផ្តាច់ជីវិតមនុស្ស៥នាក់ និងបង្កឲ្យរបួស១៥នាក់។

៣៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេស បើកសន្និសីទកាសែតពាក់ព័ន្ធស្ថានការណ៍នៅទីក្រុងហុងកុង។

៤៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ថ្លែងសារប្រចាំឆ្នាំនៅក្នុងវិមានសភា។

៥៖ ការចិញ្ចឹមជ្រូកនៅប្រទេសចិនធ្លាក់ចុះ៣២.២ភាគរយ កំឡុងការផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក។

៦៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់បន្ថែមទៀត នៅព្រឹកថ្ងៃសុក្រនេះ។

៧៖ កងទ័ពអាហ្វហ្គានីស្ថាន ដណ្តើមបានភូមិជាង១០០ត្រឡប់មកវិញ ខណៈសកម្មប្រយុទ្ធតាលីបង់៦០នាក់ ត្រូវបានកម្ចាត់នៅខេត្ត Ghor ក្នុងអំឡុងពេលជិត១ខែកន្លងទៅនេះ។