(ព្យុងយ៉ាង)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់បន្ថែមទៀត នៅព្រឹកថ្ងៃសុក្រនេះ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ផ្សាយនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
ការបាញ់មីស៊ីលខាងលើនេះ គេមិនទាន់ដឹងច្បាស់ថា ជាមីស៊ីលប្រភេទអ្វីនៅឡើយទេ ប៉ុន្តែយោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលនេះបានបាញ់ចេញពីចំណុចមួយ ស្ថិតនៅក្បែរទីក្រុង Tongchon នៃខេត្ត Kangwon របស់កូរ៉េខាងជើង ហើយធ្លាក់ទៅកាន់សមុទ្រភាគខាងកើត ដែលគេបានស្គាល់ថាជាសមុទ្រជប៉ុន៕