(ម៉ូស្គូ)៖ អាជ្ញាធរដែនដី Gibraltar នឹងដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីត្រូវបានកងម៉ារីនអង់គ្លេស រឹបអូសតាមសំណើរបស់ សហរដ្ឋអាមេរិក កាលពីខែកក្កដា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sun នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៨។
សារព័ត៌មាន The Sun ផ្អែកលើប្រភពព័ត៌មានដែលខ្លួនទទួលបាន បានបញ្ជាក់ថាមេដឹកនាំ តំបន់ Gibraltar លោក Fabian Picardo នឹងចេញបទបញ្ជាឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1ជាថ្មីនោះទេ ដោយនឹងដោះលែងកប៉ាល់នេះវិញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តែម្ដង។ ប៉ុន្តែខាងរដ្ឋាភិបាលអ៊ីរ៉ង់ និងអង់គ្លេសមិនទាន់ធ្វើអត្ថាប្បាយអ្វីនៅឡើយទេជុំវិញ សេចក្ដីរាយការណ៍នេះ។
គួរបញ្ជាក់ថា កប៉ាល់ដឹងប្រេង Grace 1 របស់អ៊ីរ៉ង់ ត្រូវបានកងម៉ារីនអង់គ្លេសរឹបអូស នៅក្នុង ដែនទឹកនៃតំបន់ Gibraltar (ដែនដីរបស់អង់គ្លេសនៅឯសមុទ្រ) កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ តាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទថាកប៉ាល់នេះរំលោភលើទណ្ឌកម្ម សហភាពអឺរ៉ុប ក្នុងការដឹកប្រេងទៅកាន់ប្រទេសស៊ីរី៕