(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ខណៈចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងតិច ២៤៤នាក់ ឥណ្ឌាបានចេញសារឲ្យបង្កើនការប្រុងប្រយ័ត្ន កាន់តែខ្លាំង ថែមទៀតចំពោះគ្រោះទឹកជំនន់ នៅរដ្ឋឃើរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេស៕
២៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានថ្កោលទោសគម្រោងបេសកកម្ម ល្បាតឈូងសមុទ្រពែករបស់សហរដ្ឋអាមេរិក និងបានលើកឡើងថាវាជារឿងមិនចាំបាច់ឡើយដោយ បណ្តាប្រទេសនៅជុំវិញតំបន់នេះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខក្នុងតំបន់បានហើយ៕
៣៖តុលាការហុងកុងនាថ្ងៃពុធនេះបានចេញសាលបង្គាប់មួយ ដោយក្រុមបាតុករទាំងអស់មិនឲ្យចូលព្រលាន យន្តហោះ ដែលជាការបង្កសកម្មភាពរាំងស្ទះដល់ប្រតិបត្តិការ របស់អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងហុងកុង ទៀតនោះឡើយ តែអាចនៅសម្តែងការតវ៉ារបស់ពួកគេបាន តាមទីតាំងដែលអាជ្ញាធរព្រលានយន្តហោះ រៀបចំ និងអនុញ្ញាតឲ្យ៕
៤៖ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Glenn របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា បច្ចេកវិទ្យា Kilopower ដែលជាការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីផ្គត់ផ្គង់ថាមពលក្នុងទីអវកាសអាចប្រើប្រាស់ សម្រាប់ប្រតិបត្តិការនាពេលយប់ ព្រមទាំងបេសកកម្មផ្សេងៗទៀតនៅទីនោះ៕
៥៖ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ក្រុមជនចំណាកស្រុកជាង ១០០នាក់ ត្រូវបានគេជួយសង្គ្រោះនៅឯឆ្នេរសមុទ្រ ភាគខាងលិចប្រទេសលីប៊ី ខណៈសង្គ្រាមផ្ទៃក្នុងនៅទីនោះកាន់តែមានសភាពខ្លាំងឡើងៗ បើទោះបីជាសហគមន៍អន្តរជាតិធ្វើការអំពាវនាវឲ្យ ភាគីលីប៊ីទាំងពីរបក្សបញ្ឈប់យ៉ាងណាក្តី៕
៦៖ យន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-27 បានបណ្តេញយន្តហោះចម្បាំង F-18 មួយគ្រឿងរបស់អង្គការ NATO ដែលបាន ព្យាយាមហោះតាមយន្តហោះរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី គឺលោក Sergey Shoigu នៅលើដែនអាកាសអន្តរជាតិ៕