(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាតែងតាំងបេសកជន ពិសេសទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Stephen Biegun ជាអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងម៉ូស្គូបច្ចុប្បន្ន លោក Jon Huntsman នឹងត្រូវលាលែងពីតំណែង នៅខែតុលា ខាងមុខនេះ បន្ទាប់ពីកាន់តំណែងនេះអស់រយៈពេលជាង២ឆ្នាំ ខណៈមាន សេចក្ដីរាយការណ៍ជាច្រើនថាលោកមានគំរោងចូលរួមប្រកួតប្រជែងយកតំណែងជាអភិបាលរដ្ឋ Utah។
ប៉ុន្តែទន្ទឹមគ្នានោះ លោក Biegun មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយពាក់ព័ន្ធនឹងការចុះផ្សាយ របស់បណ្ដាសារព័ត៌មានដែលថាលោក ត្រាំ កំពុងពិចារណាតែងតាំងរូបលោកជាអគ្គរដ្ឋទូត អាមេរិកថ្មីប្រចាំប្រទេសរុស្ស៊ី រីឯក្រសួងការបរទេសអាមេរិកក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ៕