Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនម៉ូស្លីមរាប់លាននាក់ មកពីទូទាំងពិភពលោកចាប់ផ្ដើមធ្វើដំណើរទៅកាន់ភ្នំ Arafat នៃពិធីបុណ្យហាជ

10-08-2019 16:03

(អារ៉ាប៊ីសាអូឌីត)៖ ប្រជាជនម៉ូស្លីម រាប់លាននាក់ មកពីទូទាំងពិភពលោក បានចាប់ផ្ដើមធ្វើដំណើរចេញពីទីក្រុងម៉ាណា ឆ្ពោះទៅកាន់ភ្នំ Arafat នៃពិធីបុណ្យធម្មយាត្រា ហាជ (Hajj) ក្នុងទីក្រុង Mecca។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

ក្រោយបញ្ចប់ការបួងសួងថ្វាយបង្គំនៅឯភ្នំដ៏ពិសិដ្ឋ Arafat អ្នកចូលរួមទាំងអស់នឹងត្រូវធ្វើដំណើរបន្តទៅកាន់តំបន់ Muzdalifah។ ដោយឡែក ទិន្និន័យអ្នកចូលរួមពិធីបុណ្យហាជ មិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយទេ ខណៈកាលពីឆ្នាំ២០១៨ ប្រជាជនម៉ូស្លីមមកទូទាំងពិភពលោកជាង២លាននាក់ បានចូលរួមពិធីបុណ្យធម្មយាត្រាហាជប្រចាំឆ្នាំនៅជុំវិញ Kaaba ក្នុងវិហារ Masjid al-Haram។

គួរបញ្ជាក់ថា ហាជ គឺជាពិធីបុណ្យធម្មយាត្រាប្រចាំឆ្នាំមានរយៈពេល៦ថ្ងៃ និងជាគោលការណ៍ គ្រឹះទាំង៥នៃសាសនាអ៊ីស្លាម ដែលម៉ូស្លីមគ្រប់រូបចាំបាច់ត្រូវតែបំពេញឱ្យខានតែបាន ក្នុងករណី មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់៕