Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់អគិ្គសនីទ្រង់ទ្រាយធំ នៅអង់គ្លេស ប៉ះពាល់ដល់ប្រជាជនជិតមួយលាននាក់ (Video inside)

10-08-2019 09:46

(ឡុងដ៍)៖ ប្រជាជនជិតមួយលាននាក់ បានរងផលប៉ះពាល់ពីការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំមួយ នៅទូទាំងប្រទេសអង់គ្លេស និងវែល ខណៈផ្ទះ និងបណ្ដាញដឹកជញ្ជូនជាច្រើនត្រូវគាំងដំណើរការ ឬគ្មានអគ្គិសនីប្រើប្រាស់ជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

យោងតាមក្រុមហ៊ុនអគ្គិសនី National Grid ការដាច់ចរន្តអគ្គិសនីខាងលើ គឺបណ្ដាលមកពីបញ្ហា ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីចំនួន២ ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ។ ការដាច់ចរន្ត អគ្គិសនី ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ Midlands, South East, South West និងតំបន់ North East នៃប្រទេសអង់គ្លេស និងវែល។

បន្ថែមពីលើនេះ មនុស្សរាប់រយនាក់បានជាប់គាំង នៅឯសានីយរថភ្លើង King's Cross ក្នុងទីក្រុង ឡុងដ៍ រីឯខ្សែរថភ្លើងជាច្រើនត្រូវបានពន្យារពេល ឬលុបចោល ហើយភ្លើងស្ដុបនៅតាមដងផ្លូវ ក៏ត្រូវគាំងដំណើរការផងដែរ៕