Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: កូរ៉េខាងជើង បាញ់ផ្លោងមីស៊ីលបាលិស្ទីគជាលើកទី៥ ក្រោយលោក ត្រាំ ទទួលបានសំបុត្រមួយច្បាប់ពីលោក គីម ជុងអ៊ុន (Video inside)

10-08-2019 09:26

(សេអ៊ូល)៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃសៅរ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈ ចំងាយខ្លីចំនួនពីរគ្រាប់ជាថ្មី និងជាលើកទី៥ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះទៅកាន់ សមុទ្រជប៉ុន។ នេះបើតាមយោធាកូរ៉េខាងត្បូង ដងស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

យោធាកូរ៉េខាងត្បូង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់ទៀតថា មីស៊ីលទាំងពីរ គ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុង Hamhung នៃខេត្ត Hamgyong ខាងត្បូង នៅម៉ោងប្រមាណ៥៖៣៤នាទី និងម៉ោង៥៖៥០នាទីព្រឹក ថ្ងៃសៅរ៍នេះ មុននឹងវាធ្លាក់ចូលក្នុងសមុទ្រជប៉ុន ឬសមុទ្រខាងកើត។ មីស៊ីលទាំងពីរនេះហោះបានក្នុង រយៈចំងាយ៤០០គីឡូម៉ែត្រ ជាមួយរយៈកម្ពស់៤៨គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ គឺជាលើកទី៥ បន្ទាប់ពីបានធ្វើតេស្ដមីស៊ីលបែបនេះ ៤លើករួចមកហើយ កាលពីថ្ងៃទី ២៥ និងថ្ងៃទី៣១ ខែកក្កដា ព្រមទាំងថ្ងៃទី២ និងថ្ងៃទី៦ ខែសីហា កន្លងទៅនេះ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការបាញ់សាកល្បងមីស៊ីលនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថាលោកទទួលបានសំបុត្រមួយច្បាប់ពីលោក គីម ជុងអ៊ុន ដែល សម្ដែងការមិនពេញចិត្តប្រាប់លោកពីការធ្វើសមយុទ្ធយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូល៕