(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ជប៉ុនប្រារព្ធខួបឆ្នាំទី៧៤ នៃការទម្លាក់គ្រាប់បែកបរមាណូអាមេរិក លើទីក្រុងណាហ្គាសាគិ។
២៖ អាល្លឺម៉ង់រំលំស្ថានីយថាមពលនុយក្លេអ៊ែរ Mülheim-Kärlich ដែលសាងសង់ឡើងកាលពីចន្លោះឆ្នាំ១៩៧៥-១៩៨៦។
៣៖ ចិនប្រកាសសញ្ញាអាសន្នកម្រិតពណ៌ក្រហម ត្រៀមទប់ទល់នឹងកំពូលព្យុះទីហ្វុង Lekima។
៤៖ ធ្លាក់យន្តហោះចម្បាំង Su-30 មួយគ្រឿង នៅភាគឦសានប្រទេសឥណ្ឌា។
៥៖ ភ្លៀងយ៉ាងគំហុកបង្កជាគ្រោះបាក់ដីក្នុងខេត្ត Tak ប្រទេសថៃ ឆក់យកជីវិតមនុស្ស២នាក់។
៦៖ ទឹកជំនន់ផ្តាច់ជីវិតមនុស្ស២០នាក់នៅរដ្ឋ Kerala ប្រទេសឥណ្ឌា និងជាង២ម៉ឺននាក់ភៀសខ្លួន។
៧៖ Huawei បើកសន្និសីទដ៏ធំបំផុតមួយ ដោយប្រកាសចេញនូវប្រព័ន្ធដំណើរការ Harmony OS ជាផ្លូវការ។