Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វត្ថុបុរាណចិនជាង១៨០,០០០បំណែក ត្រូវស្រង់ពីសំពៅលិចក្នុងសម័យរាជវង្សសុង (Photo inside)

07-08-2019 16:45

(ប៉េកាំង)៖ អាជ្ញាធរបេតិកភណ្ឌវប្បធម៌ជាតិចិន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកបុរាណវិទ្យាចិនបានប្រទះឃើញវត្ថុបុរាណជាង ១៨០,០០០បំណែកពីសំពៅឈ្មួញពីបុរាណ ដែលមានអាយុកាលតាំងពីសម័យរាជវង្សសុងមកម្ល៉េះ (ចាប់ពីឆ្នាំ៩៦០-១២៧៩)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហ៊ួ នារសៀលថ្ងៃទី ០៧ សីហា ឆ្នាំ ២០១៩។

កប៉ាល់ឈ្មួញបុរាណខាងលើត្រូវបានគេប្រទះឃើញនៅឆ្នាំ១៩៨៧ និងត្រូវបានសង្គ្រោះនៅឆ្នាំ២០០៧។ សំពៅនេះគេឲ្យឈ្មោះថា ណានហៃលេខ១ (The Nanhai No.1) ហើយឥឡូវត្រូវបានរក្សាទុកនៅសារមន្ទីរផ្លូវសូត្រសមុទ្រ នៅលើកោះហៃលីង (Hailing) នៃក្រុងយ៉ាងជាំង (Yangjiang) ខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន។

យ៉ាងណាមិញ វត្ថុបុរាណដែលបានយកចេញពីសំពៅលិចខាងលើ គឺជាភស្តតាងដែលបានបង្ហាញពី ទិដ្ឋភាពពាណិជ្ជកម្មតាមផ្លូវសមុទ្រ ដ៏រុងរឿងកាលពីសម័យរាជវង្សសុង និងវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការស្រាវជ្រាវ អំពីប្រវត្តិសាស្ត្រនៃការកសាងសំពៅ ការដឹកជញ្ជូន និងតឹកតាងផ្សេងៗទៀត នៅតាមតំបន់សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ការជួយសង្រោះ ការរុករក និងការពារកប៉ាល់ឈ្មួញបុរាណចិន The Nanhai No.1 ត្រូវបានគេជឿថា គឺជាផ្នែកមួយនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់ក្រុមបុរាណវិទ្យាស្រាវជ្រាវផ្លូវទឹកចិនក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ ប្រទេសគឺត្រូវបានពិភពលោកទទួលស្គាល់ថា ជាអតីតអធិរាជាណាចក្រដ៏ធំបំផុតមួយ របស់ពិភពលោកដែលមានប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ និងយូរលង់បំផុតផងដែរក្នុងតំបន់អាស៊ីនេះ៕