(ញូដេលី)៖ លោកស្រី ស៊ូស្មា ស្វារ៉ាច (Sushma Swaraj) ដែលជាអតីតរដ្ឋមន្ត្រីការបរទេស និងអ្នកនយោបាយដ៏មានប្រជាប្រិយម្នាក់នៅក្នុងប្រទេសឥណ្ឌា បានទទួលមរណភាពហើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា លោកស្រី Sushma Swaraj បានទទួលមរណភាព នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយសារជំងឺគាំងបេះដូងក្នុងវ័យ ៦៧ឆ្នាំ។
គួរបញ្ជាក់ថា លោកស្រី Sushma Swaraj ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេស ឥណ្ឌាបានរយៈពេល ០៥ឆ្នាំ (ពីឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៩)។ លោកស្រីមាន បញ្ហាសុខភាពជាបន្តបន្ទាប់ ក្រោយទទួលការវះកាត់ប្ដូរគ្រលៀនកាលពីឆ្នាំ២០១៦៕