(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំរុស្ស៊ី លោក Jon Huntsman ដាក់ពាក្យលាលែងចេញពីតំណែងរបស់លោក ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ខាងមុខ ហើយលោកនឹងត្រឡប់ទៅកាន់ផ្ទះរបស់លោកវិញ ដែលស្ថិតនៅរដ្ឋ Utah សហរដ្ឋអាមេរិក, នេះបើយោងតាមសារព័ត៌មាន RT ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៦ ខែសីហានេះ។
លោក Huntsman បានកាន់តួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៧។ អតីតអភិបាលរដ្ឋ Utah រូបនេះ ត្រូវបានគេរាយការណ៍ថា លោកមានគម្រោងចូលរួមប្រកួតប្រជែងយកតំណែងជាអភិបាលរដ្ឋ។
លោក Hunstman បានលើកឡើងថា «លោកមានកិត្តិយសណាស់ ដោយមានការជឿទុកចិត្ត ពីលោកត្រាំ ក្នុងការដាក់រូបលោក ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំរុស្ស៊ី នៅអំឡុងពេលដ៏លំបាក នៅក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»៕