(ហ្សាការតា)៖ រដ្ឋធានីហ្សាការតា និងខេត្តក្បែរខាងនៅលើកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ី បាន ជួបប្រទះការដាច់ចរន្ដអគ្គិសនីទ្រង់ទ្រាយធំ បន្ទាប់ពីស្ថានីយថាមពលអគ្គិសនីនៃកោះជា្វទាំងមូល មានបញ្ហា។ នេះបើតាមក្រុមហ៊ុនអគ្គិសនីរដ្ឋឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។
ក្រុមហ៊ុនអគ្គិសនីរដ្ឋឥណ្ឌូណេស៊ី Perusahaan Listrik Negara (PLN) បានឱ្យដឹងទៀតថា ការដាច់ចរន្តអគ្គិសនីនេះកើតឡើងនៅម៉ោងប្រមាណ ១១៖៥០នាទីព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងនៅក្នុងតំបន់)។
ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ណាមួយថា ពេលណាទើបការផ្គត់ផ្គង់អគ្គិសនីត្រឡប់ មករកសភាពដើមវិញនោះទេ ខណៈប្រជាជនឥណ្ឌូណេស៊ី ច្រើនជាង៣០លាននាក់ ត្រូវបានគេ រំពឹងថារងផលប៉ះពាល់ពីការដាច់ចរន្តអគ្គិសនីនេះ៕