(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អង្គការ NASA បង្ហាញរូបភាពដែលយានអវកាស Juno ថតបានពីព្យុះលើភពព្រហស្បតិ៍។

២៖ មនុស្ស៧នាក់ស្លាប់ និង១៣នាក់បាត់ខ្លួន ក្នុងករណីលិចទូកពីរគ្រឿងនៅហ្វីលីពីន។

៣៖ មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួស ក្រោយរញ្ជួយដីកម្រិត៧.០រ៉ិចទ័រអង្រួនឥណ្ឌូណេស៊ី កាលពីយប់មិញ។

៤៖ មនុស្សស្លាប់ រងរបួស និងបាត់ខ្លួនសរុប១៩នាក់ ដោយសារការវាយលុកពីព្យុះទីហ្វុង នៅវៀតណាម។

៥៖ បាក់ដីនៅភាគខាងត្បូងកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស៤នាក់។

៦៖ អាជ្ញាធរអាល្លឺម៉ង់រឹបអូសបានគ្រឿងញៀនកូកាអ៊ីន៤.៥តោន មានតម្លៃជាង១ពាន់លានដុល្លារអាមេរិក។

៧៖ តារាហូលីវូដ Angelina Jolie បង្ហាញសម្រស់បរិវេណផ្ទះរបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងឃ្លីបផ្សាយពាណិជ្ជកម្មទឹកអប់។