(បាងកក)៖ ហេតុការណ៍ផ្ទុះមួយចំនួនបានលឺសូរឡើងក្នុងទីក្រុងបាងកក នៅទីតាំងយ៉ាងហោចណាស់ចំនួន ០៣កន្លែង នាព្រឹកថ្ងៃសុក្រនេះតែម្តង ខណៈមនុស្សពីរនាក់បានរងរបួសស្រាល។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃផ្ទាល់ ហេតុការណ៍ខាងលើបានកើតឡើង នៅតំបន់ភាគកណ្តាលនៃទីក្រុងបាងកក ជាទីដែលកំពុងទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសជាសមាគមអាស៊ាន និងមកពីបណ្តាប្រទេសជាមហាអំណាចរួមមានសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។
គួរជម្រាបថា បើតាមប្រភពដដែល អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតថា ហេតុការណ៍ទាំងនោះបង្កឡើងដោយសារអ្វី ខណៈពុំមានមនុស្សបាត់បង់ជីវិត និងរងរបួសធ្ងន់ធ្ងរខ្លាំងឡើយ៕