(កាប៊ុល)៖ មនុស្សយ៉ាងហោចណាស់ ៣៤នាក់ ក្នុងនោះរួមមានទាំងកុមារបានបាត់បង់ជីវិត នៅពេលដែលរថយន្តក្រុងមួយគ្រឿងរបស់ពួកគេ រងការវាយប្រហារដោយគ្រាប់បែកបង្កៃនៅតាមផ្លូវ នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
Reuters ផ្អែកលើក្រុមមន្ត្រីក្នុងខេត្តហ្វារ៉ាហ៍ (Farah) បានឱ្យដឹងទៀតថា មនុស្សសរុប១៧នាក់ ក៏បានរងបួសផងដែរ។ ប៉ុន្តែភ្លាមៗបែបនេះនៅមិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ខណៈក្រុមសកម្មប្រយុទ្ធ ISIS និងក្រុមតាលីបង់ តែងតែដឹកនាំសកម្មភាព វាយប្រហាររបៀបនេះប្រឆាំងជនស៊ីវិល និងអាជ្ញាធររដ្ឋាភិបាលទីក្រុងកាប៊ុល៕