Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទុយណេស៊ីរៀបចំពិធីបុណ្យសពជូនប្រធានាធិបតីរបស់ខ្លួន ដែលទើបទទួលមរណភាពក្នុងសប្តាហ៍នេះ (Video inside)

28-07-2019 11:56

(ទុយណេស៊ី)៖ ពិធីបុណ្យសពថ្នាក់ជាតិត្រូវបានរៀបចំឡើងនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ សម្រាប់ប្រធានាធិបតីទុយណេស៊ី លោក Beji Caid Essebsi ដែលទើបទទួលមរណភាពក្នុងវ័យជាង៩០ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩។

លោក Essebsi បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅអាយុ៩២ឆ្នាំ ដោយសារតែជំងឺ។ លោក គឺជាបុគ្គលដ៏សំខាន់ម្នាក់ ដែលបានជួយដឹកនាំប្រទេសអាហ្រ្វិកខាងជើងមួយនេះ ធ្វើអន្តរកាលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ក្រោយបដិវត្តន៍ឆ្នាំ២០១១ ដោយនាពេលនោះលោកបានឡើងជានាយករដ្ឋមន្រ្តីស្តីទី។ លោក Essebsi បានជាប់ឆ្នោតជាប្រធានាធិបតីទុយណេស៊ី កាលពីចុងឆ្នាំ២០១៤។

គួរជម្រាបថា ពិធីបុណ្យសពរបស់លោក បានប្រព្រឹត្តទៅក្រោមការចូលរួមពីប្រជាជនទុយណេស៊ីជាច្រើននាក់ ព្រមទាំងមេដឹកនាំមកពីបណ្តាប្រទេសដទៃទៀត។ ភ្លាមៗក្រោយមរណភាពលោក Essebsi ប្រធានសភាទុយណេស៊ី លោក Mohamed Ennaceur បានស្បថចូលកាន់អំណាចជាប្រធានាធិបតីស្តីទី ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ៕