(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងគ្រោះរញ្ជួយដីដល់ទៅពីរលើកផ្ទ្ទនៗគ្នា ដែលបាន វាយប្រហារលើដែនកោះភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារឃ្លំាមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដី កម្រិត៥.៩រ៉ិចទ័រ និង៤.៥ រ៉ិចទ័រ បានវាយប្រហារលើខេត្ត Batanes នៃកោះ Luzon នៅព្រឹកថ្ងៃសៅរ៍នេះ។ គ្រោះរញ្ជួយដីនេះក៏បានបំផ្លាញផ្ទះសម្បែង និងអគារមួយចំនួន ផងដែរ៕