Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកំពូលអាមេរិក អនុញ្ញាតឱ្យលោក ត្រាំ ប្រើលុយ២.៥ពាន់លានដុល្លាររបស់មន្ទីរបញ្ចកោណ សង់ជញ្ជាំងព្រំដែន (Video inside)

27-07-2019 08:37

(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក បានបញ្ជាក់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចប្រើប្រាស់លុយ ២.៥ពាន់លានដុល្លារ នៃមូលនិធិរបស់មន្ទីរបញ្ចកោណ ដើម្បីសាង សង់ជញ្ជាំព្រំដែនមួយផ្នែក នៅតំបន់ព្រំដែនភាគខាងត្បួងជាប់ម៉ិចស៊ីកូ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ការសម្រេចខាងលើរបស់តុលាការកំពូលអាមេរិក ធ្វើឡើងនៅក្នុងការបោះឆ្នោតមួយ ដោយសំឡេង ៥ទល់នឹង៤ នៃចៅក្រមទាំង៩នាក់ ដើម្បីបិទខ្ទប់សេចក្ដីសម្រេចរបស់ចៅ ក្រុមសហព័ន្ធម្នាក់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលបានហាមលោក ដូណាល់ ត្រាំ ប្រើប្រាស់ មូលនិធិមន្ទីរបញ្ចកោណសាងសង់ជញ្ជាំងព្រំដែន។

គួរបញ្ជាក់ថា យោងតាមការសម្រេចចិត្តរបស់តុលាការកំពូល គឺមានន័យថាមូលនិធិ ២.៥ពាន់លានដុល្លារ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់សាងសង់ជញ្ជាំងព្រំដែន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អារីហ្សូណា និងរដ្ឋ ញូ ម៉ិចស៊ីកូ៕