(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីនៅតែបន្តទិញមាសទុកច្រើនឡើងៗ ដោយគិតត្រឹមដើមខែកក្កដាប៉ុណ្ណោះ មាសដែលធនគារកណ្តាលរុស្ស៊ី (CBR) មានក្នុងដៃគឺ ឬស្មើនឹង ១០០.៣ពាន់លានដុល្លារអាមេរិក ហើយមហិច្ឆតាធំរបស់រុស្ស៊ី ដែលគ្រប់គ្នាបានដឹងរួចមកហើយនោះ គឺការបន្ថយឥទ្ធិពលប្រាក់ដុល្លារ នៅក្នុងទីផ្សារសកលលោក។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
បើតាមតួលេខបញ្ចេញដោយ CBR គ្រាន់តែមួយខែមិថុនាកន្លងទៅនេះប៉ុណ្ណោះ រុស្ស៊ីបានទិញមាសសរុប ១៨តោន ដើម្បីតម្កល់បន្ថែមពីលើភ្នំមាសរបស់ខ្លួន ឲ្យកាន់តែខ្ពស់ឡើងថែមទៀត។ ជាងនេះទៅទៀត បើគិតចាប់ពីខែខែមករា ដើមឆ្នាំ២០១៩ រុស្ស៊ីបានទិញមាសសរុប ៩៦.៤លានតោនបន្ថែមទៀត បញ្ចូលទៅក្នុងឃ្លាំងមាសជាតិ។
ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ បានចេញមុខរិះគន់សហរដ្ឋអាមេរិក ដែលបានប្រើប្រាស់អំណាចនៃប្រាក់ដុល្លាររបស់ខ្លួន ជាឈ្នាន់បង្កបញ្ហាដល់ស្ថិរភាពទីផ្សារសកល ហើយរុស្ស៊ីក៏បានព្រមានផងដែរថា ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះ នឹងបង្កបញ្ហាធំជះត្រឡប់ទៅខ្លួនឯងវិញមិនខាន។ ដោយឡែកក្រៅពីប្រទេសរុស្ស៊ី ប្រទេសចិនវិញក៏កំពុងសកម្មក្នុងការទិសមាសទុកផងដែរ។
គួរជម្រាបថា កាលពីឆ្នាំ២០១៦ រុស្ស៊ីជាលើកដំបូងបានក្លាយជាអ្នកទិញមាស នាំមុខគេលើលោក និងបន្តរហូតមកដល់ឆ្នាំ២០១៩ នេះតែម្តង។ ដោយឡែកសម្រាប់ប្រទេស ដែលមានស្តុកទុកមានច្រើនបំផុតវិញនោះ គឺសហរដ្ឋអាមេរិកជាប់លេខ ១ ស្មើនឹង ៨.៤១ពាន់តោន, អាល្លឺម៉ង់លេខ ២ ស្មើនឹង ៣.៤៨ពាន់តោន, អ៊ីតាលីលេខ ៣ ស្មើនឹង ២.៥៣ពាន់តោន, បារាំងលេខ ៤ ស្មើនឹង ២.៥២ពាន់តោន, ប្រទេសរុស្ស៊ីជាប់លេខ ៥ ស្មើនឹង ២.២ពាន់តោន និងប្រទេសចិនឈរនៅលេខ ៦ ស្មើនឹង ១.៩ពាន់តោន៕