(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងការពារជាតិចិន បានព្រមានជាថ្មីថាសង្រ្គាមនឹងផ្ទុះឡើង បើសិនជាកោះតៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យ ឬក៏កម្លាំងខាងក្រៅណាមួយចង់ព្យាយាមយកដែនកោះមួយនេះ ចេញពីចិនដីគោក៕
២៖ អតីតទាហានអាមេរិក លោក Mark Esper បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិកជា ផ្លូវការហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយត្រូវបានព្រឹទ្ធសភា អាមេរិកបោះឆ្នោតទទួលស្គាល់៕
៣៖ ក្រុមហ៊ុន Facebook ត្រូវបានគេរំពឹងថា នឹងបង់ប្រាក់១០០លានដុល្លារ ដើម្បីបិទបញ្ចប់ការស៊ើបអង្កេត របស់គណៈកម្មាការមូលប័ត្រ និងអត្រាប្ដូរប្រាក់អាមេរិក (SEC) ជុំវិញរឿងអាស្រូវធ្វើឱ្យបែកធ្លាយទិន្នន័យ អ្នកប្រើប្រាស់រាប់លាននាក់ កាលពីឆ្នាំ២០១៨៕
៤៖ ក្រោយឥណ្ឌាបានសម្រេចជោគជ័យ ក្នុងការបាញ់បញ្ជូនបេសកកម្ម Chandrayaan-2 ចេញពីផែនដី ដើម្បីឆ្ពោះទៅឋានព្រះច័ន្ទ ចិនក៏បានបង្ហាញឆន្ទៈចង់ចាប់ដៃគូសហការជាមួយឥណ្ឌា ក្នុងការស្រាវជ្រាវ រុករកនៅទីអវកាស៕
៥៖ មនុស្សសរុប ០៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារដោយពួកឧទ្ទាមលើបន្ទាយយោធាមួយ កន្លែង នៅភាគខាងត្បូងប្រទេសថៃ៕
៦៖ សហភាពអឺរ៉ុបបានបង្ហើបពីគម្រោងឆ្លើយតបទៅវិញ ប្រសិនបើសហរដ្ឋអាមេរិកសម្រេចយកពន្ធអត្រា ២៥ភាគរយ លើរថយន្តដែលនាំចូលពីអឺរ៉ុបដូចផែនការកន្លងមកពិតមែននោះ៕