Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសថៃត្រៀមកសាងព្រលានយន្តហោះថ្មីក្នុងខេត្តមួយ ដែលនឹងចំណាយប្រាក់ជាង៦៤០លានដុល្លារ (Video inside)

24-07-2019 15:39

(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃពុធនេះបានរាយការណ៍ថា ភ្ញៀវទេសចរទាំងអស់នៅក្នុងប្រទេសថៃ អាចនឹងបានប្រើប្រាស់អាកាសយានដ្ឋានថ្មីមួយ ក្នុងរយៈពេល ០៧ឆ្នាំខាងមុខទៀតនេះ។ នេះបើតាមការដកស្រង់ចេញដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ អាកាសយានដ្ឋានថ្មីនេះនឹងត្រូវបានសាងសង់នៅក្នុងខេត្ត ណាខន ផាធំ (Nakhon Pathom) ស្ថិតនៅភាគខាងលិចទីក្រុងបាងកក ក្នុងគោលបំណងសម្រួលការកកស្ទះចរាចរណ៍ នៅច្រកផ្លូវដ៏សំខាន់ពីរនៃរាជធានីគឺ សុវណ្ណភូមិ (Suvarnabhumi) និង ដនមឿង (Don Mueang)។ អាកាសយានដ្ឋាន នឹងត្រូងសាងសង់លើផ្ទៃដី ៥៦០ហិកតា ដែលនឹងភ្ជាប់ស្រុកបាងឡេន (Bang Len) នៃខេត្ត Nakhon Pathom និងស្រុក ណាខនឆែស៊ី (Nakhon Chaisi)។

គួរបញ្ជាក់ថា គំរោងសាងសង់អាកាសយានដ្ឋានខាងលើ នឹងត្រូវចំណាយអស់ប្រាក់ ២០ពាន់លានបាត ឬស្មើនឹង ៦៤៦លានដុល្លារ) ហើយវានឹងត្រូវបានបញ្ជូនទៅកាន់ក្រសួង ដឹកជញ្ជូនថៃមុននឹងលើកយកទៅពិភាក្សា នៅក្នុងគណៈរដ្ឋមន្ត្រីនៅខែសីហា។

បន្ថែមពីលើនេះ បើសិនជាគំរោងខាងលើទទួលបានការអនុម័ត នោះការសាងសង់អាកាសយានដ្ឋានថ្មីនេះ នឹងចាប់ផ្ដើមនៅឆ្នាំ២០២៣ ហើយអាចនឹងប្រតិបត្តិការនៅពីរឆ្នាំ ឬបីឆ្នាំបន្ទាប់៕