Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមចែករំលែកចំណេះដឹង ការទូទាត់តាមរយៈប្រព័ន្ធ QR Code ឆ្លងដែនរវាងកម្ពុជា-ថៃ

22-07-2019 15:11

(ថៃ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកម្មវិធី ពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅទីក្រុងបាងកកប្រទេសថៃ ក្រោមទស្សនាទាន «កិច្ចសហប្រតិបត្តិការសម្រាប់អនាគតហិរញ្ញវត្ថុ» និងបានចូលរួមចំណែក ចែករំលែកនូវចំណេះដឹង និងគោលគំនិតសំខាន់ៗស្តីពី ការអភិវឌ្ឍការទូទាត់តាមរយៈ QR Code ឆ្លងដែនរវាងកម្ពុជា និងថៃ។

ក្នុងនោះលោកស្រីទេសាភិបាលរង ត្រូវបានញ្ជើញឱ្យចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់អាស៊ាន» ផងដែរ។

លោកស្រីក៏បានចែករំលែកពី ការទូទាត់តាមរយៈប្រព័ន្ធ QR Code ឆ្លងដែនរវាងកម្ពុជា-ថៃ និងផលប៉ះពាល់លើការត្រួតពិនិត្យ និងភាពលំបាករបស់និយ័តករ ក្នុងការចូលរួមជំរុញការច្នៃប្រឌិត ស្របនឹងការរក្សាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការអនុវត្ត និងដាក់ឱ្យប្រើនូវបទប្បញ្ញត្តិ សមស្របពាក់ព័ន្ធនឹង AML/CFT ផងដែរក៏បាន៕