Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរសមុទ្រឡើងប្លន់កប៉ាល់កូរ៉េខាងត្បូងមួយគ្រឿង នៅក្នុងតំបន់ច្រកសមុទ្រសិង្ហបុរី!

22-07-2019 10:28

(សេអ៊ូល)៖ ចោរសមុទ្រមួយក្រុមបានវាយប្រហារលើ កប៉ាល់ដឹកទំនិញកូរ៉េខាងត្បូងមួយគ្រឿង នៅក្បែរច្រកសមុទ្រសិង្ហបុរីនៅព្រឹកថ្ងៃចន្ទនេះតែម្តង ប៉ុន្តែខាងអាជ្ញាធរសិង្ហបុរីមិនទាន់ធ្វើ អត្ថាធិប្បាយនោះឡើយជុំវិញបញ្ហា ដែលហាក់កើតមានឡើងកាន់តែញឹកញាប់នេះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមចោរសមុទ្រមានគ្នាចំនួន ០៧នាក់ជិះនៅលើទូកល្បឿនលឿនមួយគ្រឿង បានវាយប្រហារលើកប៉ាល់ដឹកទំនិញកូរ៉េខាងត្បូងឈ្មោះ CK BlueBell ហើយថែមទាំងបានវាយដំលើក្រុមនាវិក និងប្លន់យកលុយបានរាប់ពាន់ដុល្លារអាមេរិកទៀតផង មុននឹងពួកគេគេចខ្លួនតាមទូកទៅបាត់។

គួរជម្រាបថា ការវាយប្រហាររបស់ក្រុមចោរសមុទ្រ បានកើតឡើងជាច្រើនលើកមកហើយ នៅតំបន់ច្រកសមុទ្រឆ្លងកាតប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះជាមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ ពីអាជ្ញាធរនៃប្រទេសនៅក្នុងតំបន់ដូចជាសិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនោះក៏ដោយ៕