Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន British Airways ផ្អាកជើងហោះហើររយៈពេល៧ថ្ងៃទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប

21-07-2019 11:30

(ឡុងដ៍)៖ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways បានសម្រេចចិត្តផ្អាកជើងហោះ ហើរទាំងអស់របស់ខ្លួនរយៈពេល៧ថ្ងៃ ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្រោមហេតុផល សុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។

British Airways ធ្វើការប្រកាសខាងលើតាមរយៈសំបុត្រជាច្រើន ផ្ញើជូនអតិថិជន និងអ្នកដំណើររបស់ខ្លួន។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតឡើយ ហើយក៏មិនទាន់មានសេចក្ដីថ្លែង ការណ៍ផ្លូវការណ៍ណាមួយពីក្រុមហ៊ុនអាកាសចរណ៍មួយនេះដែរ។

គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa កាលពីថ្ងៃសៅរ៍ ក៏បានសម្រេចចិត្ត ដូច British Airways ផងដែរ។ តែបើតាមអ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុននេះ ជើងហោះហើរ ទៅកាន់ទីក្រុងគែរ នឹងដំណើរការឡើងវិញនៅថ្ងៃអាទិត្យនេះ៕