(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិករាប់ពាន់នាក់ នាំគ្នាប្រារព្ធខួបលើកទី៥០ នៃការចុះចតលើ ឋានព្រះចន្ទជាលើកដំបូងបំផុត របស់បេសកកម្ម Apollo 11 នៃអវកាសយាននិកអាមេរិក លោក Neil Armstrong នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ យាន Eagle module នៃ Apollo 11 បានចុះចតនៅឯ ស្ថានីយ Tranquility Base លើឋានព្រះចន្ទ ហើយប៉ុន្មានម៉ោងក្រោយមក អវកាសយានិក លោក Neil Armstrong បានក្លាយជាមនុស្សដំបូងគេបំផុត ដែលបានដើរលើឋានព្រះចន្ទ។
គួរជម្រាបថា លោក Neil Armstrong បានចូលរួមជាមួយអវកាសយានិក ពីរនាក់ទៀតគឺ លោក Buzz Aldrin និងលោក Michael Collins។ អវកាសយានិកទាំង៣នាក់ កើតក្នុង ឆ្នាំ១៩៣០ដូចគ្នា តែលោក Armstrong បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ កាលពីឆ្នាំ ២០១២ ខណៈលោក Aldrin និងលោក Collins នៅមានជីវិតនៅឡើយ៕