(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ឆេះអគារក្រុមហ៊ុនផលិតគំនូរជីវចលនៅប្រទេសជប៉ុន, តួលេខមនុស្សស្លាប់កើនដល់៣៣នាក់។
២៖ បើតាម UN ការជួញដូរគ្រឿងញៀនមេតំហ្វីតាមីន ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានទំហំទឹកប្រាក់ ៦១ពាន់លានដុល្លារ។
៣៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Abbasi ត្រូវចាប់ខ្លួនពាក់ព័ន្ធរឿងពុករលួយ។
៤៖ អ្នកជំនាញអន្តរជាតិព្រមានអាមេរិកកុំមើលងាយចិនឲ្យសោះ ព្រោះចិនអាចក្លាយជា មហាអំណាចអវកាសលេខ១ តែ២៦ឆ្នាំទៀតប៉ុណ្ណោះ។
៥៖ សមាជិកសភាក្រិចថ្មី ស្បថចូលកាន់តំណែង ក្រោយការបោះឆ្នោតសកល។
៦៖ ស្ងាត់ៗអ៊ីរ៉ង់បញ្ជូនដ្រូនពិសេសផលិតដោយខ្លួនឯងសុទ្ធសាធ ទៅឲ្យកងទ័ពអាកាសប្រើប្រាស់ ចំពោះមុខសកម្មភាពយោធាអាមេរិកក្នុងតំបន់ច្រកសមុទ្រ។
៧៖ សហរដ្ឋអាមេរិក ចាប់ផ្ដើមដកតួកគីចេញពីកម្មវិធីអភិវឌ្ឍ F-35 ក្រោយទទួលបានប្រព័ន្ធ មីស៊ីលរុស្ស៊ី S-400។