(កូឡុំបូ)៖ មជ្ឈមណ្ឌលគ្រប់គ្រង គ្រោះមហន្តរាយស្រីលង្កា (DMC) នៅថ្ងៃពុធនេះបានបង្ហាញពីចំនួនមនុស្ស ដែលទទួលផលប៉ះពាល់ ដោយអាកាសធាតុរាំងស្ងួតហួតហែងធ្ងន់ធ្ងរ នៅទូទាំងប្រទេស បានកើនឡើងដល់ ជាង៥៥០,០០០នាក់, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ, DMC បានលើកឡើងថា គិតត្រឹមរសៀលថ្ងៃពុធនេះ មនុស្សចំនួន៥៦៧,៦៦២នាក់ មកពី ១៥៩,១២៣គ្រួសារ បានរងផលប៉ះពាល់ ដោយអាកាសធាតុរាំងស្ងួត និងហួតហែងគ្មានភ្លៀងធ្លាក់ ហើយអ្វីដែលចាំបាច់ត្រូវធ្វើនោះ គឺផ្តល់ទឹកស្អាតឲ្យពួកគេប្រើប្រាស់។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ លោក Pradeep Kodippili បានឲ្យដឹងថា ក្រុមមន្ត្រីបាននឹងកំពុងបញ្ជូនរថយន្តដឹកទឹក ទៅកាន់តំបន់រងគ្រោះ ដើម្បីផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើប្រាស់៕