(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរកោះតៃវ៉ាន់បានជម្លៀសមនុស្សរាប់ពាន់នាក់ ទៅកាន់កន្លែងមានសុវត្ថិភាពនៅថ្ងៃពុធនេះ មុនព្យុះទីហ្វុងដំបូងបំផុតក្នុងឆ្នាំនេះបក់បោកមកដល់ ខណៈជើងហោះហើរនៅក្នុងស្រុករាប់រយ ត្រូវបានលុបចោលរួចជាស្រេច ក្រោយមានការព្រមានពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី៕
២៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងហ្លេង (Min Aung Hlaing) និងថ្នាក់ដឹកនាំយោធាជាច្រើននាក់ទៀត ដោយហាមឃាត់ពួកគេធ្វើដំណើរមកកាន់ សហរដ្ឋអាមេរិក៕
៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា រដ្ឋបាលរបស់លោកនឹងមិនលក់ យន្តហោះចម្បាំង F-35 ទៅឲ្យទីក្រុងអង់ការ៉ាឡើយ បន្ទាប់ពីប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទើបតែ ត្រូវបានប្រគល់ទៅដល់ដៃតួកគី៕
៤៖ ខណៈ០៣ឆ្នាំបានកន្លងផុតទៅហើយនៃអាណត្តិកាន់អំណាច ដែលនឹងមានរយៈពេលសរុប ០៦ឆ្នាំ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅតែបន្តទទួលបានការទុកចិត្ត និងគាំទ្រខ្ពស់ពីសំណាក់ ប្រជាជនហ្វីលីពីនដដែល៕
៥៖ លោកស្រី Ursula von der Leyen បានជាប់ឆ្នោតជាប្រធានគណៈកម្មាការ អឺរ៉ុបជាស្ត្រី និងជាជនជាតិអាល្លឺម៉ង់ដំបូងគេបំផុត ដែលនឹងកាន់តំណែងកំពូលនេះ ក្នុងរយៈពេលច្រើនជាង៥០ឆ្នាំមកនេះ៕
៦៖ អាជ្ញាធរឥណ្ឌានាថ្ងៃពុធនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់រលំអគារនៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានកើនឡើងដល់១៤នាក់ហើយ ខណៈមនុស្ស០៨នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ០២នាក់ ទើបតែបានចាកចេញពីមន្ទីពេទ្យ បន្ទាប់ពីពួកគេបានទទួលការព្យាបាលរួចរាល់៕