ព្យុះទីហ្វុងដំបូងនៃឆ្នាំ២០១៩ កំពុងសំដៅមករកកោះតៃវ៉ាន់ហើយ, ប្រជាជនរាប់ពាន់នាក់ត្រូវភៀសខ្លួនជាបន្ទាន់ (Photo inside)
17-07-2019 16:03
(តៃប៉ិ)៖ អាជ្ញាធរកោះតៃវ៉ាន់បានជម្លៀសមនុស្សរាប់ពាន់នាក់ ទៅកាន់កន្លែងមានសុវត្ថិភាពនៅថ្ងៃពុធនេះ មុនព្យុះទីហ្វុងដំបូងបំផុតក្នុងឆ្នាំនេះបក់បោកមកដល់ ខណៈជើងហោះហើរនៅក្នុងស្រុករាប់រយ ត្រូវបានលុបចោលរួចជាស្រេច ក្រោយមានការព្រមានពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។
ព្យុះទីហ្វុងដាណាស់ (Danas) ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកដល់ តំបន់ភាគខាងកើតនៃទីក្រុងអ៊ីឡាន (Yilan) នៅល្ងាចថ្ងៃព្រហស្បតិ៍ស្អែកនេះ។ ដើម្បីការបង្កាគ្រោះថ្នាក់នានា អាជ្ញាធរតៃវ៉ាន់ បានជម្លៀសមនុស្ស ២,០០០នាក់ ក្នុងនោះភាគច្រើនជាភ្ញៀវទេសចរ ទៅកាន់កន្លែងមានសុវត្ថិភាព។
គួរបញ្ជាក់ថា ព្យុះទីហ្វុងដ៏កំណាចមួយមានឈ្មោះថា មរកត (Morakot) ដែលវាយប្រហារលើកោះតៃវ៉ាន់កាលពីឆ្នាំ២០០៩ និងបានផ្ដាច់ជីវិតមនុស្សជិត ៧០០នាក់ ព្រមទាំងធ្វើឲ្យខាតបង់សេដ្ឋកិច្ចរាប់រយលានដុល្លារផងដែរ៕