Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ព្រមានថាសមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង នឹងប៉ះពាល់ដល់កិច្ចសន្ទនានុយក្លេអ៊ែរ (Video inside)

17-07-2019 08:37

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានព្រមានថា សមយុទ្ធយោធា រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលនឹងធ្វើឡើង នៅខែក្រោយនេះ នឹងប៉ះពាល់ដល់ ដល់កិច្ចសន្ទនានុយក្លេអ៊ែរ កម្រិតការងារ ដែលបានស្នើរឡើង រវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន, នេះបើយោងតាមសារព័ត៌មាន CGTN ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៦ ខែកក្កដានេះ។

វាគឺជាសេចក្តីថ្លែងការណ៍ដំបូងគេបង្អស់ ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទៅលើបញ្ហា ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំឥតគ្រោងទុកមួយ ក្នុងតំបន់គ្មានយោធា ដើម្បីបន្តការចរចាឡើងវិញ នូវការដកអាវុធនុយក្លេអ៊ែរ ដែលបានពន្យារពេល។

នៅខែសីហាខាងមុខនេះ, អាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធារួមគ្នា។ សមយុទ្ធ ដែលធ្វើឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ខឹងសម្បារនេះ ត្រូវបានបន្ថយ ដើម្បីសម្រួលដល់កិច្ចសន្ទនា ជាមួយនឹងកូរ៉េខាងជើង បន្ទាប់ពីមានជំនួបកំពូលលើកដំបូង ជាប្រវត្តិសាស្ត្រ របស់លោក ត្រាំ ជាមួយនឹងលោក គីម កាលពីខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

កូរ៉េខាងជើង បានប្រកាសថ្កោលទោស ចំពោះការធ្វើសមយុទ្ធយោធា រវាងអាមេរិក និងកូរ៉េខាងត្បូង អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

https://news.cgtn.com/news/2019-07-16/DPRK-warns-U-S-ROK-drills-will-affect-nuclear-talks--Inp5EhOnL2/index.html