Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: ករណីរថភ្លើងបុករថភ្លើងនៅប៉ាគីស្ថាន៖ មនុស្សស្លាប់កើនដល់២១នាក់ និងរបួសជាង១០០នាក់ (Video inside)

12-07-2019 12:53

(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់បានកើនដល់ ២១នាក់ និងរបួសដល់ជា ១០០នាក់ ក្នុងគ្រោះថ្នាក់រថភ្លើងពីរខ្សែបុកគ្នា នៅភាគខាងកើតប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

លទ្ធផលបឋមនៃការស៊ើបអង្កេតបានបង្ហាញថា គ្រោះថ្នាក់បុកគ្នារវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ ដែលកើតមានឡើងនៅក្នុងទីក្រុង រ៉ាហ៊ីម យ៉ាខាន់ (Rahim Yar Khan) នៃខេត្តផាន់ចាប់ (Punjab) គឺបណ្តាលមកពីបញ្ហាភ្លើងសញ្ញានៅលើ ផ្លូវដែកដែលរថភ្លើងដឹកអ្នកដំណើរមួយខ្សែនោះធ្វើដំណើរ ទើបបានបណ្តាលឲ្យវាជ្រុលទៅបុក​រថភ្លើងដឹកទំនិញ ដែលចតនៅក្នុងស្ថានីរថភ្លើងនៃទីក្រុង Rahim Yar Khan តែម្តង។

គួរជម្រាបថា ក្រោយឧបទ្ទវហេតុខាងលើ ប្រតិបត្តិការក្នុងស្ថានីយរថភ្លើងកើតហេតុ ត្រូវបានផ្អាករយៈពេល១០ម៉ោង មុនបន្តប្រព្រឹត្តទៅជាធម្មតាឡើងវិញ៕