Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ (Photo inside)

08-07-2019 20:09

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសឡាវរីករាយខ្លាំងបំផុត ចំពោះចុះឈ្មោះតំបន់វាលស្រែពាងបុរាណ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃ UNESCO។

២៖ គ្រួសារជនភៀសខ្លួនស៊ីរី ត្រឡប់មកប្រទេសកំណើតវិញជាលើកដំបូង។

៣៖ លោក Kyriakos Mitsotakis ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសក្រិច។

៤៖ ទិដ្ឋភាពចម្ការតែនៅខេត្ត Hubei ភាគកណ្តាលប្រទេសចិន។

៥៖ ប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ា កំពុងព្រួយបារម្ភរឹតតែខ្លាំងពីអនាគត ក្រោយគ្រោះរញ្ជួយកើតឡើងកាន់តែធ្ងន់ធ្ងរ។

៦៖ ប៉ូលិសហុងកុងចាប់ខ្លួនបាតុករ៦នាក់ ដែលបានបង្កអំពើហិង្សាកំឡុងការតវ៉ា។

៧៖ មនុស្សជិត៣០នាក់ស្លាប់ ដោយសាររថយន្តក្រុងធ្លាក់ចូលប្រឡាយ នៅប្រទេសឥណ្ឌា។