(ប៉េកាំង)៖ ទំហំទីផ្សារវិស័យកុំព្យូទ័របែប cloud computing នៅក្នុងប្រទេសចិន បានឈានដល់ ជិត១៤ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។
បច្ចេកវិទ្យា clould computing គឺសំដៅផ្តោតទៅលើការប្រើធនធាននៃប្រព័ន្ធកុំព្យូទ័រ ជាពិសេស ទាក់ទិនការស្តុកទុកទិន្នន័យ និងការប្រើកម្លាំងសម្រាប់ការធ្វើប្រតិបត្តិការផ្សេងៗ ដោយផ្អែកលើ អ៊ីនធើណែត គឺមិនផ្អែកលើប្រព័ន្ធម៉ាស៊ីនកុំព្យូរទ័របស់អ្នកប្រើប្រាស់ផ្ទាល់តែម្តងនោះឡើយ ។ បើតាមរបាយការណ៍ទើបចេញផ្សាយស្តីពីការរីកចម្រើននៃ cloud computing នៅក្នុងប្រទេស ចិន វិស័យនេះកំពុងរីកដុះដាលយ៉ាងខ្លាំង។
គួរជម្រាបថា យោងតាមរបាយការណ៍ថ្មីនោះ ក្នុងឆ្នាំ២០១៨ ទីផ្សារ cloud computing បានកើន ដល់ទំហំ៩៦.២៨ពាន់លានយ័ន ដែលស្មើនឹង១៣.៩៧ពាន់លានដុល្លារ ដែលជាកំណើន ៣៩.២ភាគរយ បើធៀបជាមួយឆ្នាំ២០១៧។ ទីផ្សារវិស័យនេះ ត្រូវគេរំពឹងថានឹងរីកដុះដាលកាន់ តែលឿនថែមទៀត ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ គិតត្រឹមចុងឆ្នាំ២០១៨ តំបន់ជាង២០របស់ ចិន រួមមានទីក្រុងសៀងហៃ ខេត្តជាំងស៊ូ ខេត្តស៊ីជាំង និងខេត្ត Hubei ជាដើមបានចេញគោលការណ៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យ cloud computing នៅតាមសហគ្រាសផ្សេងៗ៕