(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាអាមេរិកប្រាប់ពលរដ្ឋនៅរដ្ឋធានីវ៉ាស៊ីនតោន កុំឲ្យព្រួយបារម្ភឬភ័យខ្លាច ពេលឃើញរថក្រោះបរកាត់ផ្លូវ ព្រោះវាជាព្យុហយាត្រាបុណ្យឯករាជ្យជាតិ។

 

២៖ ទីបំផុតកូរ៉េខាងជើង ព្រមដោះលែងនិស្សិតអូស្ត្រាលីឈ្មោះ Alek Sigley និងស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយពីបាត់ខ្លួនជិតពីរសប្តាហ៍។

 

៣៖ ជប៉ុនកំពុងរងគ្រោះធម្មជាតិធ្ងន់ធ្ងរ ខណៈប្រជាជន១.២៤លាននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ និងស្ត្រីចំណាស់ម្នាក់បានស្លាប់។

 

៤៖ ទិដ្ឋភាពក្រោយការវាយប្រហារពីខ្យល់កួចដ៏អាក្រក់ នៅទីក្រុង Kaiyuan នៃខេត្ត Liaoning ភាគឦសានប្រទេសចិន ដែលបានផ្តាច់ជីវិតមនុស្ស០៦នាក់ និងបង្កឲ្យរបួសរហូតដល់ជាង១៩០នាក់ ព្រមទាំងបង្កការខូចខាតមួយចំនួនធំទៀត។

 

៥៖ កញ្ចក់បុរាណអាយុកាល២ពាន់ឆ្នាំនៃសម័យរាជវង្សហាន ត្រូវដាក់តាំងពិព័រណ៍នៅខេត្តជាំងស៊ីនៃប្រទេសចិន។

 

៦៖ បេឡារុសប្រារព្ធពិធីព្យុហយាត្រាយោធាអបអរទិវាបុណ្យឯករាជ្យជាតិ នៅទីក្រុង Minsk។

 

៧៖ ព្រឹត្តិការណ៍បង្ហោះបាឡុង ត្រូវបានរៀបចំឡើងនៅតំបន់ Cappadocia ភាគកណ្តាលតួកគី។