Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩! (Photo inside)

03-07-2019 21:12

(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរលីប៊ីក្នុងទីក្រុងទ្រីប៉ូលី បានឱ្យដឹងនៅថ្ងៃពុធនេះថាមនុស្សយ៉ាងហោចណាស់ ៤០នាក់ត្រូវបានសម្លាប់ និងជាង៨០នាក់រងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ខុសច្បាប់ មួយកន្លែង នៅជាយទីក្រុងទ្រីប៉ូលី៕

២៖ ប្រាសាទពីរ៉ាមីតឡាហាន់ (Lahun) ដែលមានអាយុកាល ៤,០០០ឆ្នាំ បានបើកទ្វារឱ្យសាធារណជន ចូលទស្សនាបណ្ដាញផ្លូវដើរ និងបន្ទប់បញ្ចុះសពសម័យបុរាណជាលើកដំបូងនៅក្នុង សប្ដាហ៍នេះក្រោយពីបាន សម្រេចបិទទ្វាររាប់រយឆ្នាំមកហើយ៕

៣៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិរបស់លោក អស់ជាច្រើនម៉ោង បន្ទាប់ពីមានព័ត៌មានអំពីឧបទ្ទវហេតុដ៏អាក្រក់ ដែលបានកើតឡើងមកលើនាវាមុជទឹករបស់ខ្លួន៕

៤៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរដ្ឋ ម៉ាហារាស្រ្តា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌាបានបង្កការបំផ្លិច បំផ្លាញខ្លាំង ហើយរហូតដល់រសៀលថ្ងៃពុធនេះ មនុស្សជាង ៣០នាក់ត្រូវបានគេសង្ស័យថាបានស្លាប់បាត់បង់ជីវិត អស់ទៅហើយ បន្ទាប់ពីផ្ទះសម្បែងជាច្រើនខ្នង បានត្រូវទឹកបាក់ទំនប់បោកបក់យកទៅបាត់នៅក្នុងតំបន់ដែល ស្ថិតនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីទីក្រុងម៉ុមបៃ៕

៥៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយដោយភាពជឿជាក់ថារដ្ឋាភិបាលលោក នឹងអាចឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយក្រុមបក្សប្រឆាំងនៅចុងឆ្នាំ២០១៩នេះ ដើម្បីបញ្ចប់វិបត្តិនយោបាយ ដ៏អាក្រក់ ដែលបានផ្ទុះឡើងកាលពីដើមឆ្នាំ៕

៦៖ មន្ទីរបញ្ចកោណបានអះអាងថា ការធ្វើតេស្ដបាញ់មីស៊ីលរបស់ចិននៅឯតំបន់សមុទ្រចិនខាងត្បូង នាពេលថ្មីៗនេះ គឺជាទង្វើបង្កការរំខាន និងផ្ទុយទាំងស្រុងទៅនឹងការអះអាង របស់ទីក្រុងប៉េកាំងដែលថា ខ្លួននឹងមិនធ្វើសកម្មភាពយោធានៅក្នុងតំបន់ដែនទឹកជម្លោះនេះទេ៕