(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ នោះសូមទស្សនាដូចខាងក្រោម៖
១៖ កែវយឺតអវកាស TESS របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានឆ្លុះរកឃើញភពដ៏តូច មួយ ហើយបើប្រៀបធៀបជាមួយភពអេលៀន ដែលវាបានរកឃើញនាពេលកន្លងមក គឺភពចុងក្រោយនេះតូចជាងគេបង្អស់៕
២៖ ជំងឺប៉េសជ្រូកអាហ្រ្វិកហៅកាត់ថា ASF បានវាយលុកស្ទើរគ្រប់ខេត្តក្រុងទាំងអស់នៅទូទាំង ប្រទេសវៀតណាម ខណៈសត្វជ្រូកជាង ២.៨៤លានក្បាលហើយគឺស្មើនឹង១០.៣ភាគរយនៃចំនួន សត្វជ្រូកទាំងអស់នៅក្នុងប្រទេសវៀតណាម ត្រូវអាជ្ញាធរយកទៅសម្លាប់ចោលដើម្បីបង្ការ ការឆ្លងរាលដាល៕
៣៖ រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះ បានបង្ហាញការគាំទ្រដល់អាជ្ញាធរទីក្រុងហុងកុង ក្នុងការបើក ការស៊ើបអង្កេត ជុំវិញសកម្មភាពខុសច្បាប់របស់ក្រុមបាតុករមួយចំនួន ដែលបានអុកឡុក និងបំផ្លិច បំផ្លាញសម្ភារៈនៅក្នុងអគារសភាហុងកុង នៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃចន្ទ៕
៤៖ ប្រទេសចិនត្រូវគេរំពឹងថា នឹងធ្វើការវិនិយោគក្នុងទំហំជាង ១៥០ពាន់លាន ទៅលើបណ្តាញ 5G របស់ខ្លួនរហូតដល់ឆ្នាំ២០២៥ ដែលច្រើនជាងទំហំនៃការវិនិយោគ ទៅលើបណ្តាញ 4G កាលពីចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៨ នោះទៅទៀត ខណៈដែលក្រុមហ៊ុនទូរគមនាគមន៍ -បច្ចេកវិទ្យាដ៏ធំរបស់ចិនផ្ទាល់គឺ Huawei កំពុងវ៉ាដាច់គេខាងផ្នែកបច្ចេកវិទ្យាសេវា 5G នៅទូទាំងប្រទេសចិន និងពិភពលោក៕
៥៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានទទូចឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បង្ហាញពីភាពបត់បែនខ្លះចំពោះកូរ៉េខាងជើង រួមមានការបន្ធូរបន្ថយទណ្ឌកម្មជាដើមកំឡុងការជួប មុខគ្នានៅកិច្ចប្រជុំ G20 កាលពីសប្តាហ៍មុន៕
៦៖ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានចេញផ្សាយនៅថ្ងៃចន្ទ សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នូវបញ្ជីឈ្មោះផលិតផលជាច្រើនរបស់សហភាពអឺរ៉ុប ដែលអាចនឹងជាប់ កាតព្វកិច្ចពន្ធអាមេរិក ដោយសារតែជម្លោះរវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus៕