Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ អញ្ជើញលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក (Video inside)

01-07-2019 08:27

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចមកកាន់សេតវិមាន សហរដ្ឋអាមេរិក បន្ទាប់ពីលោកបាន ក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចដំបូងគេបំផុត ដែលបានជាន់ទឹកដីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

ជំនួបឥតព្រាងទុករវាងលោក ត្រាំ និងលោក គីម បានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅឯតំបន់ ព្រំដែនគ្មានយោធាអន្តរកូរ៉េ ដោយមេដឹកនាំទាំងពីរបានចាប់ដៃគ្នា ដើរឆ្លងព្រំដែនចូលទៅក្នុងទឹកដី កូរ៉េខាងជើង។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានចាត់ទុកថាការឈានជើងឆ្លងព្រំដែននេះគឺជា កិត្តិយស និងជាការបង្ហាញពីមិត្តភាពដ៏អស្ចារ្យ។ បន្ថែមពីលើនេះ ក្រោយជំនួបត្រីភាគជាមួយលោក គីម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបញ្ជាក់ ដែរថា កិច្ចចរចានុយក្លេអ៊ែរនឹងត្រូវចាប់ផ្ដើមជាថ្មី ហើយលោកបានអញ្ជើញលោក គីម មកបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅពេលវេលាស័ក្តិសមណាមួយ។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ កិច្ចចរចានុយក្លេអ៊ែររវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អាចនឹងត្រូវធ្វើឡើងជាថ្មីនៅពាក់កណ្ដាលខែកក្កដានេះ៕