Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ៖ ខ្ញុំស្រឡាញ់អារ៉ាប៊ីសាអូឌីតណាស់ ដែលតែងតែទិញអាវុធពីសហរដ្ឋអាមេរិក (Video inside)

29-06-2019 09:37

(អូសាកា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា លោកពិតជា​ ស្រឡាញ់ និងកោតសរសើរអារ៉ាប៊ីសាអូឌីត សម្រាប់ការទិញបរិក្ខាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពី សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅមុនជំនួបទ្វេភាគីជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន លោក ត្រាំ ក៏បានបន្ថែមដូច្នេះដែរថា៖ «វាគឺជារឿងដ៏មានកិត្តិយស ដែលនឹងបានជួបជាមួយព្រះម្ចាស់ ប៊ិន សាល់ម៉ាន ដែលជាមិត្តម្នាក់របស់ខ្ញុំ និងជាបុរសម្នាក់ដែលបាន ធ្វើរឿងល្អៗជាច្រើនសម្រាប់ស្ត្រី និងការបើកចំហអារ៉ាប៊ីសាអូឌីត ហើយនេះមើលទៅដូចជាការធ្វើ បដិវត្តន៍ក្នុងផ្លូវមួយដ៏វិជ្ជមាន»

តែទោះជាយ៉ាងនេះក្ដី នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថា តើលោកអាចនឹងលើកយក សំណុំរឿងឃាតកម្មលើអ្នកកាសែត លោក Jamal Khashoggi កាលពីឆ្នាំ២០១៨ ទៅពិភាក្សា ជាមួយព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន ដែរឬទេ? លោក ត្រាំ មិនបានឆ្លើយអ្វីទាំងអស់៕