(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កិច្ចប្រជុំកំពូល G20 ដែលមានរយៈពេល០២ថ្ងៃ ចាប់ផ្តើមបើកជាផ្លូវការនៅទីក្រុងអូសាកាប្រទេសជប៉ុន។
២៖ ផ្ទុះភ្នំភ្លើងថ្មីមួយទៀតហើយនៅប៉ាពួញូហ្គីណេ ដែលវាកើតឡើងក្រោយការផ្ទុះភ្នំភ្លើង Ulawun តែពីរថ្ងៃប៉ុណ្ណោះ។
៣៖ ស្ថានទូតបារ៉ែនប្រចាំអ៊ីរ៉ាក់ត្រូវបាតុករចូលលុកលុយ ដោយសារបារ៉ែនព្រមធ្វើជាម្ចាស់ផ្ទះ រៀបចំជំនួបកំពូលស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
៤៖ ក្រុមហ៊ុន Apple ប្រកាសឲ្យដឹងពីការសម្រេចលាលែងពីការងារនៃអ្នកច្នៃម៉ូដជើងចាស់របស់ខ្លួន ដើម្បីបើកក្រុមហ៊ុនផ្ទាល់ខ្លួន។
៥៖ លោក ដូណាល់ ត្រាំ ជួបលោក វ៉្លាឌីមៀ ពូទីន នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅជប៉ុន។
៦៖ លោក ស៊ី ជិនពីង ជួបអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅជប៉ុន។
៧៖ បុរសខ្លាំងហ្វីលីពីនលោក ឌូតឺតេ ព្រមានចាប់អ្នកនយោបាយខ្លះដាក់ពន្ធនាគារ បើពួកគេចង់ទម្លាក់លោកចេញពីតំណែង។