Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ (Photo inside)

27-06-2019 21:34

(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះរុស្ស៊ីដឹកមនុស្ស៤៦នាក់ជួបគ្រោះថ្នាក់ពេលចុះចត, មនុស្ស២នាក់ស្លាប់ និង១៩នាក់របួស។

២៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកដល់ទីក្រុងអូសាកាប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។

៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកដល់ទីក្រុងអូសាកាប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។

៤៖ ភ្នំភ្លើងនៅប៉ាពួញូហ្គីណេផ្ទុះជះកម្អែរ១៩គីឡូម៉ែត្រទៅលើអាកាស, មនុស្ស៥,០០០នាក់ត្រូវជម្លៀសខ្លួន។

៥៖ ទីបំផុតកប៉ាល់-រោងចក្រនុយក្លេអ៊ែរដំបូងបំផុតក្នុងលោក ត្រូវរដ្ឋាភិបាលរុស្ស៊ីអនុញ្ញាតឲ្យដំណើរការ។

៦៖ ពិភពលោកទប់ទឹកភ្នែកមិនជាប់ព្រោះរូបថតមួយសន្លឹក ខណៈការរិះគន់ធ្ងន់ៗ កើតឡើងលើនយោបាយអន្តោប្រវេ សន៍របស់ ត្រាំ។

៧៖ ពន្លឺចម្លែកមួយក្នុងរូបភាព ភពអង្គារ ដែលថតបានដោយយានរុករករបស់អង្គការ NASA ធ្វើឲ្យមហាជនសន្និដ្ឋានថា បង្កឡើងដោយជីវិតអេលៀន។