Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ជប៉ុនហើយ ដើម្បីចូលរួមកិច្ចប្រជុំ G20

27-06-2019 17:43

(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងទីក្រុងអូសាកា ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនា នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំពិភពលោកជាច្រើន ក្នុងនោះរួមមានទាំងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក ពូទីន នាឱកាស ចូលរួមកិច្ចប្រជុំកំពូលនៃមហាអំណាចសេដ្ឋកិច្ចពិភពលោក G20 នៅក្នុងទីក្រុងអូសាកា នៃប្រទេស ជប៉ុន។ ប៉ុន្តែ ជំនួបរវាងលោក ត្រាំ និងបណ្ដាមេដឹកនាំនានា ក៏ត្រូវបានគេព្យាករណ៍ដែរថាអាចនឹងមាន ភាពតានតឹង បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ រិះគន់ចិន រួមទាំងសម្ព័ន្ធមិត្តដូចជា ជប៉ុន អាល្លឺម៉ង់ និងឥណា្ឌជាដើមថា បានកេងចំណេញផលប្រយោជន៍យ៉ាងច្រើនពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់, សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ព្រមទាំងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង អាចនឹងក្លាយប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំ G20 ដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រស្អែកនេះ ក្នុងទីក្រុងអូសាកា៕