លោក ដូណាល់ ត្រាំ៖ ការដំឡើងពន្ធលើទំនិញអាមេរិក គឺជារឿងដែលមិនអាចទទួលយកបាន ដូច្នេះឥណ្ឌាត្រូវលុបចោល! (Video inside)
27-06-2019 16:50
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យឥណ្ឌាលុបចោលការដំឡើង ប្រឆាំងសហរដ្ឋអាមេរិកដោយចាត់ទុកថា ការដំឡើងពន្ធនេះគឺរឿងមិនអាចទទួលយកបាន។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter មុននឹងជួបប្រធានាធិបតីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនក្នុងសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកយ៉ាងឡើងដូច្នេះថា «ខ្ញុំកំពុងសម្លឹងមើលពីកាកិច្ចពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រី ម៉ូឌី ពីការពិតដែលឥណ្ឌាបានដាក់ដំឡើងពន្ធ ក្នុងកម្រិតខ្ពស់ប្រឆាំងនឹងសហរដ្ឋអាមេរិក អស់រយៈពេលច្រើនឆ្នាំ និងនាពេលថ្មីៗនេះ។ នេះគឺជារឿងមិនអាចទទួលយកបាន ហើយការដំឡើងពន្ធនេះត្រូវលុបចោល»។
គួរបញ្ជាក់ថា កាលពីដើមខែមិថុនាកន្លងទៅ សហរដ្ឋអាមេរិកបានដកឥណ្ឌាចេញពីកម្មវិធីប្រព័ន្ធ អនុគ្រោះពន្ធពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ឬហៅកាត់ថា GSP ដោយសំអាងថា ទីក្រុងញូដេលីបានបរាជ័យក្នុងការផ្ដល់សមភាព លើលំហូរចូលផលិតផលអាមេរិកក្នុងទីផ្សារឥណ្ឌា។ ជាការឆ្លើយតបឥណ្ឌាបានសម្រេចចិត្តដំឡើងពន្ធ លើផលិតផលចំនួន ២៨មុខ នាំចូលពីសហរដ្ឋអាមេរិក ដែលស្មើនឹងទំហំទឹកប្រាក់ជាង ២០០លានដុល្លារ៕