Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយផែនដីកម្រិត «៦.៣រ៉ិចទ័រ» វាយប្រហារតំបន់ព្រំដែនរវាងប៉ាណាម៉ា និងកូស្តារីកា

26-06-2019 15:51

(ប៉ាណាម៉ា)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS នៅថ្ងៃពុធនេះបានឱ្យដឹងថា គ្រោះញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើតំបន់ព្រំដែនរវាងប្រទេសប៉ាណាម៉ា និងកូស្ដា រីកានៃតំបន់អាមេរិកកណ្តាល។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានចំណុចរំញ័រស្ថិតនៅចំងាយ ៤៤គីឡូម៉ែត្រពីខាងលិច ទីក្រុងដេវីដ (David) នៃប្រទេសប៉ាណាម៉ា ជាមួយជម្រៅរញ្ជួយ ១៤.២គីឡូម៉ែត្រទៅក្នុងដី។ ប៉ុន្តែ ភ្លាមៗមិនសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត ហើយក៏មិនមានការប្រកាសអាសន្នថា នឹងអាចកើតមានរលកយក្សស៊ូណាមិនោះដែរ៕